ជ្រើសរើសភាសា: Khmer Khmer English English
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ ២០២៤

នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី ០១ រូប បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, និង(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ. រាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់ ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ។

ព័ត៌មានទាក់ទង